ខ្សែប្រយុទ្ធ Marcus Rashford របស់ Manchester United ខ្សែបម្រើ Mason Mount របស់ Chelsea និងអ្នកចាំទី Nick Pope របស់ Newcastle ត្រូវខកខានសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតជម្រុះ Euro 2024 នៅខែនេះ។
អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានបញ្ចូលគាត់ទៅក្នុងក្រុមជម្រើសដំបូងចំនួន 25 នាក់។
Rashford ត្រូវជួបជាមួយបញ្ហារបួស អំឡុងពេលក្រុមរបស់គាត់យកឈ្នះក្រុម Fulham ក្នុងពានរង្វាន់ FA Cup កាលពីថ្ងៃអាទិត្យ។ ចំណែកអ្នកចាំទី Pope លេងបាន 10 ប្រកួតសម្រាប់ក្រុម Newcastle ក៏បានរងរបួសក្នុងជ័យជម្នះ 2-1 ទល់នឹង Nottingham Forest កាលពីថ្ងៃសុក្រ។ ចំនែកឯ Mount ទើបតែជាសះស្បើយពីរបួស ដូច្នេះគ្រូបង្វឹកក្រុម Chelsea លោក Graham Potter បានបដិសេដមិនអាចអោយកូនក្រុមរបស់គាត់ចូលលេងភ្លាមៗនោះទេ ៕