បរទេស៖ Barcelona អាចងាកទៅរកយុទ្ធសាស្រ្តបញ្ចប់កិច្ចសន្យានៅក្នុងរដូវក្តៅ ដើម្បីកាត់បន្ថយការចំណាយរបស់ពួកគេ ហើយផ្តោតលើការចុះហត្ថលេខាថ្មី។ បើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថា កីឡាករ Jordi Alba អាចនឹងប្រឈមមុខនឹងវិធានការមួយនេះ។
ប្រាក់ឈ្នួលរបស់គាត់ គឺមានតម្លៃប្រមាណ ៣៨លាណអឺរ៉ូ សម្រាប់រដូវកាលក្រោយ ដោយរួមបញ្ចូលនឹងថ្លៃផ្សេងៗ ដែលបានធ្វើអោយគាត់ត្រូវបានកត់ចូលទៅក្នុងបញ្ជីកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់មួយរូបនៅតំបន់អឺរ៉ុប។
គួរបញ្ជាក់ថាក្លឹប Barcelona កំពុងជួបនឹងបញ្ហាហរិញ្ញវត្ថុយ៉ាងខ្លាំងនៅរដូវកាលក្រោយ ដោយសហព័ន្ធបាល់ទាត់អេស្ប៉ាញ់ ទាមទារអោយគាត់កាត់បន្ថយថ្លៃឈ្នួលកីឡាករ ច្រើនជាង ២០០លានអឺរ៉ូ ប្រសិនជាក្លឹបចង់ទិញកីឡាករថ្មីចូល៕