បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Telegraf បានអោយដឹងថាក្លឹប Manchester United កំពុងមានតម្រូវការទៅលើខ្សែបម្រើរបស់ក្លឹប Porto គឺកីឡាករ Marko Grujic។ ហើយកីឡាកររូបនេះ ធ្លាប់បង្ហាញខ្លួនអោយក្លឹប Liverpool ចំនួន ១៦ប្រកួតផងដែរ៕
កីឡាករវ័យ ២៦ឆ្នាំរូបនេះ បានទទួលការចាប់អារម្មណ៍ ចាប់តាំងពីរូបគាត់បានទៅចូលរួមជាមួយក្លឹបនៅព័រទុយហ្គាល់នេះកាលពីឆ្នាំ២០២០ ដោយក្នុងនោះក្លឹប AC Milan ក៏កំពុងតាមដានលើស្ថានភាពរបស់គាត់ផងដែរ៕
