ហេតុផល​មួយ​នេះ​ដែល​ធ្វើ​អោយ Barcelona ចង់បាន Paulo Dybala

0

យោង​តាម​គេហទំព័រ Calciomercatoweb បានឱ្យ​ដឹង​ថា Barcelona បាន​ចូល​ប្រឡូក​ក្នុង​ការ​ចុះហត្ថលេខា​លើ​កីឡាករ Paulo Dybala ពី​ក្រុម AS Roma ។

គ្រាប់ពេជ្រ​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន និង​ក្លឹ​ប Roma បាន​ត្រលប់​មក​រក​ភាពល្អ​បំផុត​របស់​គាត់ ក្រោម​ការ​ដឹកនាំ​របស់​លោក Jose Mourinho នៅ Roma ហើយ​គាត់​បាន​ទាក់ចិត្ត​ក្លឹ​ប​អឺរ៉ុប​ជា​ច្រើន​រួម​ទាំង Barcelona និង Manchester United ផង​ដែរ ។

ដោយ​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona មាន​តែ​កីឡាករ Robert Lewandowski ម្នាក់​ដែល​ជា​ខ្សែប្រយុទ្ធ​នៅ​តំបន់​កណ្ដាល​របស់​ពួក​គេ ដូច្នេះ​ក្លឹ​ប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ បាន​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ ដើម្បី​ចុះហត្ថលេខា​លើ​កីឡាករ Dybala សម្រាប់​ការ​ផ្លាស់​ប្ដូរ​ក្នុង​ការ​ប្រកួត ឬ​ការ​ខកខាន​ណាមួយ​របស់​កីឡាករ Robert Lewandowski៕