ម្ចាស់ក្លឹប Chelsea លោក Todd Boehly បានបំបែកកំណត់ត្រាចំណាយច្រើនបំផុតលើការផ្ទេរក្នុងមួយរដូវកាលរហូតដល់ 600លានផោន ក្នុងឆ្នាំដំបូងរបស់គាត់ដែលកាន់កាប់ក្រុមតោខៀវ។
ឥឡូវនេះបើយោងតាម El Nacional បានឲ្យដឹងថាគាត់បានត្រៀមធ្វើការចំណាយប្រាក់ច្រើនទៀត ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Federico Valverde របស់ក្លឹប Real Madrid ដែលមានតម្លៃខ្ពស់ ដើម្បីជួយអោយ Chelsea មានភាពល្អប្រសើរឡើងវីញ។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍បានបញ្ជាក់ថា ខណៈដែលគាត់ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ប្រាក់យ៉ាងច្រើនដល់ក្លឹប និងកីឡាករ Real Madrid យ៉ាងណាក៏ដោយ ហាក់មិនមានប្រសិទ្ធភាពសម្រាប់ការផ្ទេរនេះទេ ដោយសារតែកិច្ចសន្យារបស់កីឡាករូបនេះមានសុពលភាពរហូតដល់ឆ្នាំ 2027 ៕