Juventus ចង់បាន​ខ្សែបម្រើ​របស់ Chelsea

0

យោង​តាម​រយៈ Fichajes បានអោយ​ដឹង​ថា Juventus នៅ​តែ​មានគំនិត​ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែបម្រើ N’Golo Kanté របស់ Chelsea នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។

កុងត្រា​របស់​កីឡាករ​សញ្ជាតិ​បារាំង នឹង​ផុតកំណត់​ក្នុង​ខែមិថុនា ហើយ​គាត់​នឹង​អាច​ជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន​។

របាយការណ៍​បង្ហាញ​ថា Kante នឹង​បន្ត​ជាមួយ Chelsea ប៉ុន្តែ Juventus នឹង​ខំប្រឹង​បញ្ចុះបញ្ចូល​លើ​កំពូល​ខ្សែបម្រើ​រូប​នេះ​៕