Mason Mount គាត់បានបញ្ជាក់ថា គាត់នឹងចាកចេញពី Chelsea ក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅ ខណៈដែល Man Utd និង Liverpool ត្រៀមប្រជែងគ្នាចង់បានកីឡាកររូបនេះ។
ខ្សែបម្រើអន្តរជាតិអង់គ្លេសវ័យ 24 ឆ្នាំកំពុងស្ថិតក្រោមកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ 2024 ហើយកំពុងការចរចាលើកិច្ចព្រមព្រៀងថ្មី។ បន្ទាប់ពីមានមកដល់កីឡាករចំណូលថ្មីរបស់ Chelsea ក៏បានធ្វើឱ្យ Mount គាត់មានអារម្មណ៍ថា គាត់កាន់តែមិនស្ថិតនៅក្រោមការចាប់អារម្មណ៍របស់លោក Graham Potter ។
បើយោងតាម Daily mail បានអោយដឹងថាគាត់នឹងចាកចេញពី Stamford Bridge នៅចុងបញ្ចប់នៃរដូវកាលនេះ។ ទាំង Man United និង Liverpool រង់ចាំការចាកចេញមួយនេះដើម្បីចុះហត្ថលេខាលើគាត់៕