ពេលខ្ចីជើងទៅ AC លេងបានល្អ!! ធ្វើអោយក្លឹបយក្សនៅអេស្ប៉ាញមួយនេះចង់យកមកវិញ

0

បរទេស​​៖ នេះបើយោងតាមការចេញផ្សាយរបស់ Fabrizio Romano បានអោយដឹងថាក្លឹប Real Madrid បានរៀបចំនៅការងារលម្អិតចុងក្រោយក្នុងការដាក់សំណើរបន្តកុងត្រាថ្មីសម្រាប់កីឡាករ Brahim Diaz នៅខែក្រោយ។

កីឡាករ Diaz កំពុងត្រូវបានខ្ចីជើងទៅលេងនៅ AC Milan ហើយគាត់ក៏បានបង្ហាញភាពចាប់អារម្មណ៍ដល់គណៈគ្រប់គ្រង់ក្លឹប Madrid ផងដែរ។ កុងត្រារបស់គាត់នឹងចប់នៅខែមិថុនាខាងមុខ ប៉ុន្តែក្លឹបយក្សនៅអេស្ប៉ាញមួយនេះ សង្ឃឹមថាអាចរក្សាគាត់ និងដាក់គាត់អោយលេង Pre-Season។

គួរបញ្ជាក់ក្លឹប Milan មានជម្រើសក្នុងការទិញ Diaz ក្នុងតម្លៃប្រមាណ ២២លានអឺរ៉ូ ប៉ុន្តែមិនដឹងថាទម្រង់លេងរបស់គាត់តែសាកសមនឹងតម្លៃនេះ ឫអត់៕