ក្លឹបមួយនៅអេស្ប៉ាញ់ ចង់បាន Lukaku មកជួយតំបន់ប្រយុទ្ធរបស់ខ្លួន

0

បរទេស៖ សម្រាប់ការស្វែងរកអ្នកមកជួយ Karim Benzema នៅតំបន់ប្រយុទ្ធ ក្លឹប Real Madrid បានចាប់អារម្មណ៍ចំពោះការផ្ទេរយក Romelu Lukaku ដែលជាកីឡាករម្នាក់កំពុងស្ថិតនៅក្នុងមន្ទិលសង្ស័យរឿងអនាគតរបស់ខ្លួន។

នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថា Carlo Ancelotti គឺជាអ្នកគាំទ្រម្នាក់របស់ខ្សែប្រយុទ្ធរូបនេះ ហើយក៏ជឿជាក់ថាគាត់អាចនឹងមកជួយនៅតំបន់ប្រយុទ្ធរបស់ Real Madrid បាន។​

គួរបញ្ជាក់ថា Lukaku នឹងត្រលប់មកកាន់ក្លឹប Chelsea វិញនៅចុងរដូវកាលនេះ ក្រោយក្លឹប Inter មិនមានបំណង់ណាមួយក្នុងការទិញយករូបគាត់៕