បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ MARCA បានអោយដឹងថាប្រាក់ឈ្នួលរបស់ Lionel Messi បានប្រែប្រួលចាប់តាំងពីគាត់បានឈ្នះពានរង្វាន់ World Cup មកម្ល៉េះ ដែលបណ្តាលឱ្យកិច្ចពិភាក្សាទៅលើកិច្ចសន្យាជាមួយក្លឹប Paris Saint-Germain ត្រូវជាប់គាំង។
ទោះបីជាមិនទាន់ឈានដល់ការព្រមព្រៀងគ្នាក៏ដោយ ក៏ប្រភពនេះបានអះអាងថា Messi មិនយកចិត្តទុកដាក់ចំពោះការចាប់អារម្មណ៍ពីក្លឹបនៅអារ៉ាប៊ីសាអូឌីតនោះឡើយ។
ភាគីទាំងពីរគ្រោងនឹងជួបគ្នាជាថ្មីម្តងទៀតដើម្បីពិភាក្សាលើកិច្ចព្រមព្រៀងមួយនេះ៕