បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថា Marco Verratti មានការពិបាកចិត្ត ក្រោយក្លឹប PSG ត្រូវធ្លាក់ចេញពីពានរង្វាន់ Champions League ហើយគាត់ក៏មិនអាចទទួលយកនៅបរិយាកាសបែបនេះនៅ PSG បាននោះទេ។ កត្តានេះ បានធ្វើអោយគាត់ពិចារណា ក្នុងការផ្ទេរទៅក្លឹប Juventus។
គួរបញ្ជាក់ថាខ្សែបម្រើសសញ្ជាតិអ៊ីតាលីរូបនេះ ទើបតែចុះកុងត្រាថ្មីជាមួយនឹងក្លឹបដល់ឆ្នាំ២០២៦ ប៉ុន្តែនៅរដូវកាលនេះ បានធ្វើអោយគាត់មានអារម្មណ៍ថាឆ្អែត ហើយក៏អាចធ្វើអោយធ្វើការពិចារណាឡើងវិញអំពីអនាគតគាត់៕