សមត្ថកិច្ចចុះល្បាត ហើយឃាត់បានមុខសញ្ញាបានម្នាក់

0

តាកែវ៖ ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្តតាកែវ និង​មានការ​សម្របសម្រួល​និ​តិ​វិធី​ច្បាប់ ពី​ឯកឧត្តម ឯក ឆេ​ង​ហួត ព្រះរាជអាជ្ញា​អម​អយ្យការ​សាលាដំបូង​ខេត្តតាកែវ លោក​វរសេនីយ៍ ឯក យុគ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក បាន​ចាត់​លោក​វរសេនីយ៍ ទោ យ៉ាង តារា អធិការរង និង​លោក​វរសេនីយ៍ត្រី នៅ នី អធិការរង ដឹកនាំ​កម្លាំង​អន្តរា​គម​ន៏​ចេញ​ល្បាត នៅ​យប់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​២០:៣០​នាទី នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​២ ស្ថិត​នៅ​ភូមិ​អង្គ​ប្រាសាទ ឃុំ​អង្គ​ប្រាសាទ ស្រុក​គិរីវង់ ខេត្ត តាកែវ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឈាង សា​រ៉ាត់ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍​តា​ម៉ុ​ក ឃុំ​អង្គ​ប្រា សាទ ស្រុក​គិរីវង់ ខេត្តតាកែវ បាន​ដើរ​កាន់​ដាវ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ បង្ក​អោយ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច​ព្រួយ​បារ​ម្ម​ណ៏​ត្រូវ​បាន​ក្រុម​អន្តរា​គម​ន៏​ល្បាត​ឃើញ​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ។

សូម​បញ្ជាក់​ថា​ ជនសង្ស័យ​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម និ​តិ​វិធី​ច្បាប់៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកគិរីវង់