Harry Kane អាចនឹងបន្តកុងត្រាថ្មីជាមួយនឹង Tottenham Hotspur?

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថា Harry Kane អាចនឹងបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Tottenham Hotspur នៅរដូវក្តៅនេះ ប្រសិនជាក្លឹបនឹងជ្រើសរើស Thomas Tuchel ជាគ្រូបង្វឹកថ្មី។

ដោយសារតែភាពមិនច្បាស់លាស់អំពីអនាគតរបស់គ្រូបង្វឹក Antonio Conte នៅក្លឹប Spurs បានរារាំងដល់តារាឆ្នើមរូបនេះក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹប។ ប៉ុន្តែការជ្រើសរើសលោក Tuchel ឫក៏ Mauricio Pochettino មកធ្វើជាគ្រូបង្វឹកថ្មីរបស់ Spurs អាចជាកត្តាមួយធ្វើអោយ Harry Kane នឹងបន្តស្នាក់នៅជាមួយក្លឹបបន្តទៀត៕