បរទេស៖ វីរៈបុរសព័រទុយហ្គាល់កំពុងតែនាំមុខគេ ប៉ុន្តែក៏ត្រូវតាមពីក្រោយគាត់ដោយគូរប្រជែងខ្លាំងម្នាក់ផងដែរ។
Cristiano Ronaldo រកបានគ្រាប់បាល់ hat-trick នៅក្នុងជ័យជំនះ ៣ទល់នឹង០ជាមួយនឹង Damac ដែលបានធ្វើអោយគាត់រកបានគ្រាប់បាល់ hat-trick ដល់ទៅ៦២ដង។ ប៉ុន្តែក៏ត្រូវតាមពីក្រោយដោយ Lionel Messi ដែលរកបាន ៥៦ដង។
ក្នុងនោះដែរ Robert Lewandowski និង Luis Suarez គឺស្ថិតនៅក្នុងលំដាប់ទី៣ ដោយរកបាន ២៩ដង៕
ប្រភព៖ GOAL
