ខ្សែបម្រើវ័យ ១៩ឆ្នាំរបស់ក្លឹប Lille ធ្វើអោយក្លឹបធំៗនៅទ្វីបអឺរ៉ុបច្រួលច្របល់ចង់បាន

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ 90min បានអោយដឹងថាក្លឹប Arsenal, Liverpool, Manchester United និង Newcastle United សុទ្ធតែជាក្លឹបធំៗនៅអង់គ្លេស ដែលកំពុងតាមដានខ្សែបម្រើវ័យ១៩ឆ្នាំរបស់ក្លឹប Lille គឺកីឡាករ Carlos Baleba សម្រាប់ពេលទីផ្សារដោះដូរកីឡាករនឹងបើកនាពេលខាងមុខ។

មិនត្រឹមតែក្រុមធំៗនៅអង់គ្លេសនោះទេ ប៉ុន្តែក៏មាន AC Milan, Juventus, Nice និង Monaco ក៏បានបង្ហាញអំពីចំណាប់អារម្មណ៍ទៅលើ Baleba។ ការផ្ទេរមកកាន់អង់គ្លេស អាចជាជម្រើសដែលកីឡាករសញ្ជាតិកាំមេរ៉ូនរូបនេះនឹងធ្វើ ហើយសម្រាប់គាត់ គឺមានតម្លៃខ្លួនប្រមាណ ៣០លានផោន៕