Firmino ចង់ទៅលេងនៅក្លឹបអេស្ប៉ាញ់មួយនេះ ក្រោយចាកចេញពី Liverpool

0

បរទេស៖ Firmino នឹងចាកចេញពីក្លឹប Liverpool បន្ទាប់ពីគាត់បានឈ្នះអ្វីគ្រប់យ៉ាងជាមួយនឹងក្លឹបមួយនេះ ហើយក៏បានបង្កើតនឹងក្រុមប្រយុទ្ធដល់អស្ចារ្យមួយជាមួយនឹង Mane និង Salah។ បើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាខ្សែប្រយុទ្ធក្លឹប Liverpool រូបនេះ ចាប់អារម្មណ៍ក្នុងការទៅលេងអោយក្លឹប Barcelona។

គួរបញ្ជាក់ថាកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅពេលទីផ្សារដោះដូរកីឡាករបើកនាពេលខាងមុខ៕