កត្តាមួយនេះ ធ្វើអោយ Man Utd ចង់បាន Mason Mount

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Guardian បានអោយដឹងថាក្លឹប Manchester United បានចូលខ្លួនប្រជែងក្នុងការផ្ទេរយកកីឡាករ Mason Mount របស់ក្លឹប Chelsea នៅរដូវក្តៅនេះ។

កីឡាករជម្រើសជាតិអង់គ្លេសរូបនេះនឹងចាកចេញពីក្លឹប Chelsea បន្ទាប់ពីកុងត្រារបស់គាត់ត្រូវបានផុត ហើយក្នុងក្លឹបបិសាចក្រហមក៏ចង់បានគាត់ទៅចូលរួមជាមួយផងដែរ។

ប្រភពដដែរក៏បានបន្ថែមថាក្លឹប Manchester United បានបញ្ជាក់ថា Mount ជាជម្រើសក្នុងការផ្ទេរដល់ល្អ ព្រោះថាតម្លៃខ្លួនរបស់គាត់ទាបជាង Bellingham ដែលជាគោលដៅម្នាក់របស់ United ដែរ។

ស្របពេលដែល De Jong បង្ហាញអំពិការបន្តស្នាក់នៅជាមយយនឹងក្លឹបនៅអេស្ប៉ាញ ហើយសម្រាប់ Bellingham វិញ គឺមានក្លឹបធំៗជាច្រើនប្រជែងគ្នា។ ដូច្នេះ Erik ten Hag ក៏បង្វែរចំណាប់អារម្មណ៍របស់ខ្លួនមកលើ Mount របស់ Chelsea វិញ៕