Liverpool គឺជាក្លឹបដែលមានលទ្ធភាពខ្ពស់ ក្នុងការចុះហត្ថលេខាជាមួយកីឡាករ Jude Bellingham របស់ Borussia Dortmund នៅរដូវក្តៅនេះ។ កីឡាករវ័យ19 ឆ្នាំរូបនេះគឺជាផ្នែកមួយដ៏សំខាន់សម្រាប់ Dortmund។
នេះបើយោងតាម Football Transfers បានអោយដឹងថា Dortmund អាចទាមទារតម្លៃផ្ទេររហូតដល់ 150 លានអឺរ៉ូ។ Bellingham អាចក្លាយជាកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ Premier League ។ អាស្រ័យហេតុនេះ ហង្សក្រហមបានត្រៀមកញ្ចប់ប្រាក់របស់ពួកគេ ជាពិសេសដើម្បីនាំយកកីឡាករវ័យ 19 ឆ្នាំនៅក្នុងរដូវក្តៅនេះ៕