Diogo Jota មិន​ស្ថិត​ក្នុង​ការ​ពេញចិត្ត​របស់​លោក Jurgen Klopp ខណៈ​ក្លឹ​ប​នេះ​ចង់បាន

0

យោង​តាម​អ្នករាយការណ៍​របស់ Football Transfers លោក Jacques Talbot បានឱ្យ​ដឹង​ថា Newcastle កំពុង​សម្លឹង​មើល​ខ្សែប្រយុទ្ធ Diogo Jota របស់ Liverpool ។

កីឡាករ​វ័យ 26 ឆ្នាំ​ទើបតែ​ត្រលប់​មក​ចូលរួម​ក្រុម​បន្ទាប់​ពីរ​បួស​កំភួនជើង​យ៉ាងធ្ងន់ធ្ងរ​តាំងពី​ខែតុលា​។

ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ទើបតែ​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល​វែង ជាមួយ​ហង្ស​ក្រហម​កាលពី​ឆ្នាំ​មុន ដែល​បន្ត​ស្នាក់​នៅ Anfield រហូត​ដល់​ឆ្នាំ 2027 ទោះបីជា​យ៉ាងណា​ក៏​ដោយ មិន​មានការ​ធានា​ថា​គាត់​នឹង​ក្លាយជា​កីឡាករ​សំខាន់​បន្ទាប់​ពី​ការ​មក​ដល់​របស់ Cody Gakpo, Luiz Diaz និង Darwin Nunez ។

របាយការណ៍​បន្ថែម​ថា Liverpool នឹង​ទាមទារ​ថ្លៃ​ផ្ទេរ​ដ៏​ធំ​ប្រហែល 70 លាន​អឺ​រ៉ូ​សម្រាប់ Jota ប្រសិនបើ​មាន​ក្លឹ​ប​ចង់បាន​គាត់​៕