អីយ៉ាស់!! Thomas Tuchel អាចនឹងត្រលប់ទៅដឹកនាំក្លឹបចាស់របស់ខ្លួនវិញ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Relevo បានអោយដឹងថា Thomas Tuchel អាចនឹងក្លាយជាគ្រូបង្វឹកថ្មីនៅក្លឹប PSG បន្ទាប់ពីក្លឹបមួយនេះបានធ្លាក់ចេញពីពានរង្វាន់ Champions Leauge។

ក្លឹបយក្សនៅបារាំងមួយនេះ បានបន្តតាមប្រម៉ាញ់យកពានរង្វាន់ទ្វីបអឺរ៉ុបមួយនេះ ប៉ុន្តែពួកគេត្រូវបានធ្លាក់ក្រោមទ្វៃដីរបស់ Bayern Munich ដែលបានបានបង្កជាសំនួរអំពីអនាគតរបស់លោក Galtier ។

បើតាមប្រភពដដែរបានបន្ថែមថា ថ្នាក់ដឹកនាំក្លឹប PSG នឹងធ្វើការអង្គុយពិភាក្សាជាមួយនឹងអតីតគ្រូបង្វឹកឆ្មើមក្លឹប Lille រូបនេះអំពីអនាគតរបស់គាត់ PSG។ ហើយក្នុងនោះ លោក Tuchel គឺជាបេក្ខភាពនាំមុខគេក្នុងការមកដឹកនាំបន្ត៕