ខ្សែការពារ​ក្រុម Man City រង​ការ​ចោទប្រកាន់​ចាប់​ដោះ​នារី​ម្នាក់

0

កាលពី​ព្រឹក​ថ្ងៃ​ពុធ កាសែត The Sun បាន​រាយការណ៍​ថា Walker ត្រូវ​បាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព CCTV ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​ខ្សែការពារ​ក្រុម​មេឃ​ខៀវ​រូប​នេះ បាន​ស្ទាប​សុដន់​របស់​ស្ត្រី​ម្នាក់​នៅ​បារ​មួយ​ក្នុង​ទីក្រុង Manchester កាលពី​ចុង​ស​ប្តា​ហ៍ ។

BBC បាន​ដកស្រង់​សម្តី​ប៉ូ​លី​ស​ប្រចាំ​តំបន់ Cheshire ថា​សមត្ថកិច្ច​បានឃើញ​វី​ដេ​អូ​ដែល​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ ហើយ​បាន​បញ្ជាក់​បន្ថែម​ថា «​ការ​សាកសួរ​គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូង ហើយ​មិន​មានការ​ចាប់ខ្លួន​ណាមួយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​នេះ​ទេ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ទាំង Manchester City និង Walker មិន​បាន​ធ្វើការ​បកស្រាយ​លើ​ការ​ចោទប្រកាន់​នេះ​ទេ ហើយ​ខ្សែការពារ​រូប​នេះ​កំពុង​តែរ​បន្ត​ហ្វឹកហាត់​ជាមួយ​ក្រុម​៕