ក្លឹ​ប​បី​នៅ EPL កំពុង​ប្រជែង​គ្នា​ចង់បាន​កីឡាករ​របស់ Napoli

0

សេចក្ដីថ្លែងការណ៍​មួយ​បានអោយ​ដឹង​ថា ក្លឹ​ប​កំពូល​ទាំង​បី​នៅ English Premier League រួម​មាន​ក្លឹ​ប Manchester United, Arsenal និង Chelsea បាន​ទាក់ទង​ជាមួយ​ការ​ដាក់​ដេញថ្លៃ​លើ​ខ្សែបម្រើ​ស្លាប​របស់ Napoli កីឡាករ Hirving Lozano ។

ការ​រំពឹង​ទុក​យ៉ាង​មុតមាំ​របស់​គ្រូបង្វឹក​ក្រុម​តោ​ខៀវ Chelsea លោក Graham Potter ជឿជាក់​ថា​ក្រុម​របស់​លោក នឹង​អាច​ទាក់ចិត្ត​កីឡាករ​រូប​នេះ​អោយមក​ចូលរួម​ជាមួយ​។

ជា​ការ​ពិត​ណាស់ Lozano គឺជា​កីឡាករ​ដ៏​សំខាន់​បំផុត​របស់​ក្លឹ​ប​យក្ស​អ៊ី​តា​លី​នៅ​រដូវ​កាល​នេះ ដោយ​បច្ចុប្បន្ន​ក្លឹ​ប​កំពុង​ឈរ​នៅ​កំពូល​តារាង​ក្រប​ខណ្ឌ Serie A​។

អ្នកកាសែត​អ៊ី​តា​លី Raffaele Auriemma បាន​ប្រាប់ CRC ថា «Chelsea ពេញចិត្ត​កីឡាករ​បាល់ទាត់​អន្តរជាតិ​ម៉ិ​ក​ស៊ិ​ក ដោយសារ​ខ្សែបម្រើ​ស្លាប​ប្រភេទ​នេះ​ជា​តម្រូវការ​សម្រាប់​លោក Graham Potter»៕