De Jong ចេញមកបញ្ជាក់ ចំពោះព័ត៌មានផ្ទេរទៅកាន់ Man Utd

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Frenkie De Jong អាចបន្តស្នាក់នៅជាមួយនឹងក្លឹប Barcelona ចំពេលដែលមានពាក្យចចាមអារាមទាក់ទង់នឹងការផ្ទេរគាត់មកកាន់ក្លឹប Manchester United។

ប្រភពពីប្រទេសអង់គ្លេសបានអោយដឹងថាលោក Erik ten Hag នៅតែបន្តគិតថាខ្សែបម្រើសញ្ជាតិហូឡង់រូបនេះ នៅតែសំខាន់សម្រាប់ខ្លួន ប៉ុន្តែ De Jong បានបញ្ជាក់ថាខ្លួននៅតែចង់បន្តលេងនៅក្លឹប Barca។

កីឡាករវ័យ ២៥ឆ្នាំបានបញ្ជាក់ថាខ្លួនចង់បន្តលេងនៅអេស្ប៉ាញ និងចង់ជោគជ័យជាមួយនឹង Barcelona៕