ក្លឹបកំពុងឡើងជើងនៅអង់គ្លេស ចង់បានខ្សែការពារ Harry Maquire

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ 90min បានអោយដឹងថាក្លឹប Newcastle កំពុងចាប់អារម្មណ៍ទៅលើប្រធានក្រុមក្លឹប Manchester United គឺ Harry Maguire។ ក្លឹបសារិកាព្រៃ ចាប់អារម្មណ៍ក្នុងការចុះកុងត្រាយកខ្សែការពារវ័យ ៣០ឆ្នាំរូបនេះនៅពេលទីផ្សាដោះដូរកីឡាករនឹងមកដល់នាពេលខាងមុខ។

លោក Eddie Howe បានបញ្ជាក់ថាមិនមែនតែក្លឹបគាត់មួយនៅអង់គ្លេសនោះទេ ដែលចាប់អារម្មណ៍ចំពោះខ្សែការពារកណ្តាលសញ្ជាតិអង់គ្លេសរូបនេះ។ ប៉ុន្តែក្លឹបលោកត្រូវប្រកួតប្រជែងជាមួយនឹង West Ham និង Wolverhampton ដែលចង់បានរូបគាត់ផងដែរ៕