បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Manchester United បានត្រៀមរួចជាស្រេចនៅកញ្ចប់ថវិកា ១៣០លានអឺរ៉ូ សម្រាប់ខ្សែបម្រើ Real Madrid គឺ Eduardo Camavinga។
របាយការណ៍បន្ថែមថា Real Madrid មិនចង់បាត់បង់ គ្រាប់ពេជ្រមួយនេះនោះទេ។ Camavinga គឺជាកីឡាករដ៏សំខាន់របស់លោក Carlo Ancelotti ក្នុងរដូវកាលនេះ ហើយកុងត្រារបស់គាត់នៅ Bernabeu គឺមានដល់ឆ្នាំ 2027។ ដូច្នេះវាមិនមែនជាសម្ពាធទៅលើក្រុម Real Madrid ក្នុងការចែកផ្លូវជាមួយទ្រព្យសម្បត្តិដ៏មានតម្លៃមួយនេះ នោះទេ៕