Messi ,Mbappe និង Neymar Jr អាច​នឹង​ចាក​ចេញពី PSG ប្រសិនបើ…!

0

ការ​ប្រកួត​ជើង​ទី​២​ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់ Champions League រវាង​ក្រុម PSG និង Bayern Munich នៅ​វេលា​ម៉ោង ៣​រំលង​អា​ធ្រា​ត​យប់​នេះ​។ ដោយ​ការ​ប្រកួត​ជើង​ទី​១ ក្រុម PSG បាន​ចាញ់ Bayern Munich ក្នុង​លទ្ធផល 1-0 ។

កិច្ចសន្យា​របស់​កីឡាករ Mbappe ជាមួយ PSG នឹង​ផុត​នៅ​ឆ្នាំ​2025 ប៉ុន្តែ​គាត់​បាន​និយាយ​ថា គាត់​នឹង​ចាកចេញ បើ​ក្លឹ​ប​មិន​អាច​ឈ្នះ Champions League​។ កីឡាករ​រូប​នេះ​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល Real madrid រំពឹង​ថា​គាត់​អាច​ជំនួស​តំណែង​របស់​កីឡាករ​សញ្ចា​តិ​បារាំង Banzema បាន​។

Real madrid ធ្លាប់​បរាជ័យ​ម្ដង​រួច​មក​ហើយ ក្នុង​ការ​ចុះ​ហត្ថា​លេខា​លើ​កីឡាករ​ដែល​មានគុណ​ភាព​ដ៏​អស្ចារ្យ ប៉ុន្តែ​មិន​ដែល​គិត​ថា​បោះបង់​គោលដៅ​ចង់បាន​កីឡាករ​រូប​នេះ​ឡើយ ។

វា​ជា​សំណាងអាក្រក់​បំផុត​នៅ​ឆ្នាំ 2023​សម្រាប់​កីឡាករ Neymar ដោយ​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​របស់​ពិភពលោក ឥឡូវនេះ​ត្រូវ​អវត្តមាន​សម្រាប់​រដូវ​កាល​នេះ​ដោយសារ​បញ្ហា​របួស​របស់​គាត់​។ វា​ជា​ស្ថានភាព​លំបាក​មួយ​ទាំង​កីឡាករ និង​ក្លឹ​ប​ដូច​គ្នា​។ PSG មាន​ភាពល្អ​ប្រសើរ​ទោះបី​គ្មាន Neymar នៅ​ក្នុង​ក្រុម​។

ដោយឡែក​ការ​ប្រកប​អាជីព​របស់ Leonel Messi ជាមួយ PSG មិន​ទាន់​អាច​ជួយ​ក្រុម​អោយ​ឈ្នះ Champions League ដែល​ជា​តម្រូវការ​របស់​ក្លឹ​ប​បាន​នោះ​ទេ​។ ក្លឹ​ប​អាច​នឹង​លក់​គាត់​ចេញ បើ​គាត់​នៅ​តែ​មិន​អាច​ជួយ​ក្លឹ​ប​អោយ​ឈ្នះ Champions League​។

គួរ​រំលឹក​ឡើង​វិញ​ផង​ដែរ​ថា កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ នៅ​តែ​មាន​ទំនាក់ទំនង​ជាមួយនឹង​ការ​វិល​ត្រលប់​ទៅ Barcelona វិញ​ផង​ដែរ​៕