គ្រូបង្វឹកក្រុម Roma លោក Jose Mourinho ត្រូវបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងក្រុម West Ham United ។ ក្រុមញញួរធំ បានដាក់សំណើទៅកាន់គ្រូបង្វឹក Roma រួចហើយ។
Mourinho នៅសល់មួយរដូវកាលទៀត លើកិច្ចសន្យារបស់គាត់នៅកីឡដ្ឋាន Stadio Olimpico ហើយវានឹងមានរឿងភ្ញាក់ផ្អើលកើតឡើង ប្រសិនបើគាត់ចាកចេញ។ របាយការណ៍ LaRoma24 បានរាយការណ៍ថាអតីតគ្រូបង្វឹក Chelsea, Manchester United និង Tottenham សប្បាយចិត្តក្នុងការដឹកនាំក្រុមនៅក្របខណ្ឌ Serie A ។
ក្រុមអ៊ីតាលីកំពុងប្រជែងយកកៅអីទៅលេង Champions League នៅរដូវកាលក្រោយ ដោយឈរលេខរៀងទី ៤ ក្នុងតារាងក្របខ័ណ្ឌ Serie A ហើយពួកគេកំពុងបន្តលេងនៅ Europa League ។
ក្រុម West Ham កំពុងស្វែងរកអ្នកចាត់ការថ្មីបន្ទាប់ពីការដឹកនាំរបស់ David Moyes ប៉ុន្មានប្រកួតចុងក្រោយនេះហាក់មិនមានភាពល្អប្រសើរ៕