ក្រុម​ហង្ស​ក្រហម Liverpool កំពុង​តាម​មើល​កីឡាករ​របស់ Benfica

0

បើ​យោង​តាម 90min បានអោយ​ដឹង​ថា Liverpool បាន​បញ្ជូន​អ្នក​សង្កេតការណ៍ ទៅ​មើល​ការ​ប្រកួត​រវាង Benfica ទល់​នឹង​ក្រុម Famalicao ក្នុង​នោះ​មាន​កីឡាករ​២​រូប គឺ​ខ្សែការពារ Antonio Silva និង​ខ្សែបម្រើ Florentino Luis ដែល​ភាព​លេចធ្លោ​ជាងគេ​ក្នុង​ក្រុម Benfica​។

កីឡាករ​វ័យ 20 ឆ្នាំ Antonio Silva គឺជា​ខ្សែការពារ​វ័យក្មេង​ម្នាក់​ក្នុង​ចំណោម​ខ្សែការពារ​វ័យក្មេង​នៅ​ក្នុង​ទ្វីបអឺរ៉ុប​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​មាន​ទម្រង់​លេង​យ៉ាង​រឹង​មាំ ទាំង​ក្នុង​ក្របខ័ណ្ឌ​កំពូល​ព័រ​ទុ​យ​ហ្គា​ល់ និង Champions League ខណៈ​ដែល​ខ្សែបម្រើ Luis ធ្វើ​បាន​យ៉ាង​ល្អជា​ប្រចាំ​រាល់​ការ​ប្រកួត​ក្នុង​រដូវ​កាល​នេះ​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា Tottenham Hotspur ក៏​ត្រូវ​បាន​គេ​និយាយ​ថា​មានការ​ចាប់អារម្មណ៍​លើ​កីឡាករ​ទាំង​ពីរ​រូប​នេះ​ដែរ​៕