Manchester City បង្កើន​ការ​តាម​ប្រមាញ់ ខ្សែការពារ​របស់ RB Leipzig

0

Josko Gvardiol បាន​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​របស់​គាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​ក្រូ​អាត និង​ក្លឹ​ប​ក្នុង​រដូវ​កាល​នេះ បាន​ធ្វើ​អោយ​គាត់​ក្លាយជា​គោលដៅ​សម្រាប់​ក្រុម​ជា​ច្រើន​នៅ​អឺរ៉ុប​។

ថ្មី​ៗ​នេះ Gvardiol បាន​ស៊ុត​បញ្ចូល​ទី​ទល់​នឹង​ក្រុម​មេឃ​ខៀវ​ក្នុង​ការ​ប្រកួត Champions League វគ្គ 16 ក្រុម​ចុង​ក្រោយ ហើយ​បាន​ធ្វើ​អោយ Pep Guardiola មាន​ចំណាប់អារម្មណ៍​ចង់​នាំ​យក​ខ្សែការពារ​កណ្តាល​រូប​នេះ​មក​កាន់​ទឹកដី Etihad ។

យោង​តាម​សារព័ត៌មាន Daily Star បានឱ្យ​ដឹង​ថា Man City នឹង​ប្រើប្រាស់​ប្រាក់​ពី​ការ​លក់ Aymeric Laporte ដើម្បី​ផ្លាស់​ប្តូរ​យក​កីឡាករ​វ័យ 21 ឆ្នាំ​ជំនួស​វិញ​៕