Barcacelona ចង់បាន​កីឡាករ​វ័យក្មេង​ប្រេ​ស៊ី​ល

0

Barcelona កំពុង​រក្សា​ការ​ចាប់អារម្មណ៍​លើ​កីឡាករ Vitor Roque របស់ Athletico Paranaense បន្ទាប់​ពី​ការ​បង្ហាញខ្លួន​របស់​គាត់​សម្រាប់​ក្រុម U20 ប្រេ​ស៊ី​ល​។

Barça មាន​បំណង​ចង់​ចុះហត្ថលេខា​លើ​គាត់ ប៉ុន្តែ 25 លាន​អឺ​រ៉ូ​មិន​គ្រប់គ្រាន់​ដើម្បី​បញ្ចុះបញ្ចូល Athletico ឱ្យ​លក់​គាត់​នោះ​ទេ​។

ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona ចង់បាន​កីឡាករ​វ័យក្មេង​រូប​នេះ ព្រោះ​ពួក​គេ​គិត​ថា​គាត់​មាន​បច្ចេកទេស​លេង​ស្រ​ដៀង​នឹង​កីឡាករ​រួម​សញ្ជាតិ Neymar Jr ប៉ុន្តែ​មាន​ក្លឹ​ប​នៅ​អឺរ៉ុប​ជា​ច្រើន​ទៀត​ក៏​កំពុង​តែ​តាមដាន​គាត់​ផង​ដែរ​៕