Ten Hag មិនភ្ញាក់ផ្អើលចំពោះទម្រង់លេងរបស់ Casemiro ទេ! ដោយសារតែ

0

បរទេស៖ Casemiro បានទទួលបានការចាប់អារម្មណ៍យ៉ាងខ្លួនក្រោយការផ្ទេរពី Real Madrid មកកាន់ទឹកដី Old Trafford កាលពីរដូវក្តៅកន្លងទៅ។ ហើយគាត់ក៏បានលើកពានដំបូង ក្រោមការដឹកនាំរបស់លោក Erik ten Hag។ លោក Ten Hag បានបញ្ជាក់ថាគាត់ទុកចិត្តចំពោះកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ និងគាត់ជឿជាក់ថាខ្សែបម្រើរូបនេះ នឹងជូយពង្រឹងនៅទម្រង់លេងរបស់ក្រុម។

ក្នុងនោះដែរ លោក Erik ten Hag បាននិយាយថា “Casemiro មិនបានធ្វើអោយខ្ញុំភ្ញាក់ផ្អើលនោះទេ ហើយពិតជាគ្មានសោះតែម្តង។ ខ្ញុំដឹងថាគាត់ជាកីឡាករដ៏អស្ចារ្យម្នាក់។ គ្រាន់តែមើលជីវប្រវត្តិរបស់គាត់ ពានរង្វាន់ដែលគាត់ធ្លាប់ឈ្នះ នោះមិនមែនជារឿងចៃដន្យទេ។ ដូចជា Rapha Varane គាត់បានឈ្នះពានរង្វាន់ Champions Leagues រហូតដល់ទៅ ៥ដង ដែលវាមិនមែនជាការចៃដន្តនោះទេ”៕

ប្រភព៖ GOAL