Kylian Mbappe បានស៊ុតបញ្ចូលទីលើក្រុម Nantes កាលពីម្សិលមិញ ដែលជាគ្រាប់បាល់ទី 201 នៅក្នុងក្លឹបយក្សបារាំង បានធ្វើអោយគាត់ក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេរបស់ PSG ។
កីឡាករវ័យ២៤ឆ្នាំរូបនេះបាននិយាយថា «ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង ដែលបានក្លាយជាកីឡាករដែលបង្កើតកំណត់ត្រាគ្រាប់បាល់ច្រើនជាងគេនៅក្លឹបដ៏ធំបំផុតនៅប្រទេសបារាំង»៕