Ten Hag នឹងដាក់ខ្សែការពាររូបនេះជំនួស Varane ប្រសិនជាគាត់មិនអាចលេងបាននៅយប់នេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Daily Mail បានអោយដឹងថាក្លឹប Man Utd បានជួបបញ្ហានាចុងម៉ោង ក្រោយខ្សែការពារ Varane បញ្ជាក់ពីបញ្ហាឈឺនៅជើងរបស់គាត់ មុនការប្រកួតនៅ Anfield កើតឡើង។ កីឡាករសញ្ជាតិបារាំងរូបនេះ នឹងត្រូវធ្វើតេស្តជាចុងក្រោយម្តងទៀតមុននឹងការប្រកួតជាមួយក្លឹប Liverpool ចូលមកដល់។ ចំពោះករណីដែលមិនអាចលេងបាន នោះកីឡាករ Harry Maguire អាចជាជម្រើសនឹងមកជំនួសរូបគាត់។

គួរបញ្ជាក់ថាប្រសិនជា Varane មិនបានចូលលេងនៅយប់នេះ វាអាចជាបញ្ហាធំសម្រាប់ក្រុមលោក Erik ten Hag។ ដោយសារតែគាត់ គឺជាដៃគូរដ៏សំខាន់ជាមួយនឹង Lisandro Martinez ហើយក៏ជាបេះដូងនៅតំបន់ការពាររបស់ United។ ជាមួយគ្នានេះ Maguire បានចំណាយពេលយ៉ាងច្រើនអង្គុយនៅកៅអីបម្រុង ដោយសម្រាប់គាត់ទើបតែបង្ហាញខ្លួនបាន ៥ប្រកួតប៉ុណ្ណោះនៅក្នុងក្របខណ្ឌអង់គ្លេសសម្រាប់រដូវកាលនេះ៕