Tottenham បានដាក់តម្លៃផ្ទេររបស់ Harry Kane ចំពេលទទួលបានចំណាប់អារម្មណ៍ពី Manchester United។
Tottenham ត្រូវបានគេរាយការណ៍ថា បើចង់បានកីឡាករ Harry Kane យ៉ាងហោចណាស់ត្រូវចំណាយ 100 លានផោន ប្រសិនបើគាត់ត្រូវចាកចេញនៅរដូវក្ដៅនេះ។
Erik ten Hag បានកោតសរសើរពីសមត្ថភាពរបស់ប្រធានក្រុមជម្រើសជាតិអង់គ្លេស ហើយកីឡាកររូបនេះស្ថិតនៅក្នុងបញ្ជីគោលដៅខ្សែប្រយុទ្ធរបស់គាត់នៅរដូវក្តៅនេះ។
គ្រូបង្វឹក Spurs លោក Antonio Conte បានជឿជាក់ថាខ្សែប្រយុទ្ធឆ្នើមរបស់គាត់នឹងបន្តនៅ Tottenham បន្តទៀត។ ប៉ុន្តែ Football Insider បានបញ្ជាក់ថា ប្រសិនបើកីឡាកររូបនេះពិតជាសម្រេចចិត្តថាគាត់ចង់ចាកចេញមែននោះ ពួកគេនឹងទទួលយកតម្លៃមិនទាបជាង 100 លានផោនទេ៕