ក្លឹ​ប West Ham ចង់បាន​កីឡាករ​បីនាក់របស់ Man Utd

0

ប្រសិនបើ​ក្លឹ​ប​ញញួរ​ធំ អាច​មាន​លទ្ធភាព​លើក​ពាន Europa Conference League នោះ​ពួក​គេ​នឹង​មាន​សិទ្ធ​ក្នុង​ការ​ប្រកួតប្រជែង​ពាន Europa League នៅ​រដូវ​កាល​ក្រោយ​។

បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Football Insider បានអោយ​ដឹង​ថា​លោក David Moyes គ្រូបង្វឹក​ក្លឹ​ប West Ham ចង់បាន​កីឡាករ​របស់ Man Utd បី​រូប ដើម្បី​ពង្រឹង​ក្រុម​របស់​ពួក​គេ​បន្ថែម​ទៀត​។

Harry Maguire , Scott McTominay និង Anthony Martial ហាក់​មិន​ទទួល​បានការ​ពេញចិត្ត​នៅ Old Trafford បន្ទាប់​ពី​ការ​មក​ដល់​របស់​លោក Erik ten Hag ។ ប៉ុន្តែ​ពួក​គេ​ទាំង​បី​នាក់​នេះ​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ក្លឹ​ប West Ham៕