បរទេស៖ បើយោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថា Sheikh Jassim bin Hamad Al Thani និង Sir Jim Ratcliffe បានដាក់សំណើរទិញក្លឹប Man United ហើយពេលនេះពួកគេនឹងត្រូវជួបជាមួយនឹង Raine Group ដែលជាធនាគារមួយទទួលខុសត្រូវលើការលក់ក្លឹប Man Utd របស់ត្រកូល Glazer Family។
ភាគីទាំង ២ នឹងទទួលបានសិទ្ធក្នុងការពិនិត្យមើលរបាយការណ៍ហិរញវត្ថុរបស់ក្លឹប Man Utd មួយចំនួន ដើម្បីជាឱកាសសម្រាប់ពួកគេក្នុងការពង្រឹងទៅលើសំណើរទិញក្លឹបបិសាចក្រហម។
គួរបញ្ជាក់ថាគ្រួសារត្រូកូល Glazer បានដាក់លក់ក្លឹប United តាំងពីខែវិច្ឆិកាមកម្ល៉េះ ដោយពួកគេមិនលក់ក្លឹបនេះក្រោមតម្លៃ ៦ពាន់លានផោននោះទេ៕