តើ Liverpool អាចសងសឹក Man Utd បានដែរ ឫទេ? ខណៈក្រុមខ្លួនមានកីឡាកររបួសយ៉ាងច្រើន

0

បរទេស៖ សម្រាប់ការប្រកួតនៅក្នុងក្របខណ្ឌអង់គ្លេសនៅយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣នេះ រវាងក្រុមហង្សក្រហម Liverpool ត្រូវបើកទ្វាផ្ទះទទួលស្វាគមន៍ក្រុមភ្ញៀវបិសាចក្រហម Manchester United។

ដោយក្នុងនោះសម្រាប់ក្រុម Man Utd គឺមានកីឡាករមួយចំនួននឹងមិនអាចបង្ហាញខ្លួនបានទេសម្រាប់យប់ ដោយសារតែបញ្ហារបួស ដូចជា Donny van de Beek, Christian Eriksen, Luke Shaw, Jadon Ssancho, Anthony Martial និង Mason Greenwood។

សម្រាប់ Liverpool វិញក៏មានកីឡាកររបួសច្រើនដែរ ដោយក្នុងនោះរួមមាន Calvin Ramsay, Luis Fernando Diaz, Thiago Alcantara, Joe Gomez, Naby Keita និង Arthur Melo។

គួរបញ្ជាក់ថា ជួបជើងទី១ របស់ក្លឹបទាំង២ កាលនៅទឹកដី Old Trafford គឺក្លឹបបិសាចក្រហម Manchester United បានយកឈ្នះ Liverpool ក្នុងលទ្ធផល ២ទល់នឹង១៕