បរទេស៖ ក្លឹប Liverpool កំពុងមានឪកាសច្រើនក្នុងការយកតារាឆ្នើមរបស់ក្លឹប Chelsea គឺ Mason Mount មកកាន់ទឹកដី Anfield នៅរដូវក្ភៅនេះ។ ក្លឹបហង្សក្រហម បានធ្វើការតាមដានទៅលើស្ថានភាពរបស់ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះនៅ Stamford Bridge នាពេលកន្លងមក ហើយជឿជាក់ថាខ្លួនអាចនឹងដាក់សំណើរយករូបគាត់នៅទីផ្សារដោះដូរកីឡាករបន្ទាប់នេះ។
ក្លឹប Juventus និង Newcastle United បានដកការចាប់អារម្មណ៍ចំពោះកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ប៉ុន្តែសម្រាប់ Liverpool នៅតែចង់បានរូបគាត់ដដែរ។
ឥលូវនេះ យោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថា Mount កំពុងជម្រុញក្នុងការចាកចេញពី Chelsea នៅរដូវក្តៅនេះ ដោយកីឡាករវ័យ ២៤ឆ្នាំរូបនេះ បាននិយាយថាខ្លួនពិជាកោតសរសើរចំពោះលោក Jurgen Klopp គ្រូបង្វឹករបស់ក្លឹប Liverpool ហើយចង់ទៅចូលរួមជាមួយលោកនៅ Anfield៕