ប្រភពជិតស្និទ្ធនឹង Football Insider បានបង្ហើបឲ្យដឹងថា Chelsea កំពុងពិចារណាលើការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់អតីតខ្សែប្រយុទ្ធរបស់ខ្លួនកីឡាករ Tammy Abraham ដែលបច្ចុប្បន្ននេះកំពុងលេងឲ្យក្លឹប Roma ។
គួររំលឹកឡើងវិញផងដែរថា កីឡាករវ័យ 25 ឆ្នាំរូបនេះមានជម្រើសទិញយកមកវិញក្នុងតម្លៃ 70.5 លានផោន ដែលកិច្ចសន្យានេះនឹងដំណើរការក្នុងរដូវក្តៅ ពីរឆ្នាំបន្ទាប់ពីការចាកចេញរបស់គាត់ពីក្លឹបភាគខាងលិចទីក្រុងឡុងដ៍៕