បន្ទាប់ពីចាប់ផ្តើមការពិភាក្សាជាមួយ Bukayo Saka, William Saliba និង Gabriel Martinelli លើកិច្ចសន្យាថ្មី ឥឡូវនេះ Arsenal មានឆន្ទៈក្នុងការផ្តល់ជូនអតីតប្រធានក្រុម Granit Xhaka នូវកិច្ចព្រមព្រៀងថ្មីមួយ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano។
អ្នកសារព័ត៌មានល្បីល្មោះលោក Fabrizio Romano បានសរសេរថា «ទោះបីជាមានរបាយការណ៍ក៏ដោយ ប៉ុន្តែការពិភាក្សាមិនមានអ្វីជាដុំកំភួននេះទេនាពេលឥឡូវនេះ។ Xhaka ស្ថិតនៅក្នុងបញ្ជីបន្ទាប់ពី Martinelli, Saka និង Saliba ប៉ុន្តែកិច្ចព្រមព្រៀងថ្មីរបស់ Saka បានបញ្ចប់រួចរាល់ ហើយ Saliba នៅតែស្ថិតក្នុងការចរចា ដូច្នេះវានឹងចំណាយពេលយូរបន្តិចសម្រាប់កិច្ចព្រមព្រៀងរបស់ Xhaka ហើយវាត្រូវបានគេរំពឹងថានឹងលើកយកទៅពិភាក្សានៅខែក្រោយ»៕