បរទេស៖ Marcus Rashford បានក្លាយជាកីឡាករដែលទទួលបានការចាប់អារម្មណ៍ច្រើនបំផុតក្នុងលោកនាពេលបច្ចុប្បន្ន។ កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ បានស៊ុតបញ្ចូលទីបាន ២៤ គ្រាប់ក្នុងការប្រកួតគ្រប់ព្រឹត្តិការណ៍នៅរដូវកាលនេះ ហើយបានក្លាយជាកីឡាករដល់សំខាន់ម្នាក់នៅក្រោមការដឹកនាំរបស់លោក Ten Hag ។ បន្ទាប់ពីមានព័ត៌មានមិនល្អពីការចាកចេញកាលពីរដូវក្ដៅមុន ជាមួយនឹងទម្រង់លេងធ្លាក់ចុះ ប៉ុន្តែឥឡូវនេះ Rashford បានបង្ហាញអំពីការចង់បន្តស្នាក់នៅជាមួយនឹងក្លឹប Man Utd ។
នេះបើយោងតាមការចេញផ្សយរបស់ Ben Jachobs នៅលើ CaughtOffside បានអោយដឹងថា Rashford ចង់បន្តលេងនៅ Man Utd។ ក្លឹបទុកចិត្តថាអាចនឹងបន្តកុងត្រាជាមួយខ្សែប្រយុទ្ធរូបនេះ នៅរដូវក្តៅខាងមុខ៕