Arteta សង្ឃឹមថាអាចនឹងផ្ទេរយកកីឡាកររបស់ Leicester ម្នាក់នេះដោយមិនចំណាយលុយ

0

បរទេស៖ ក្លឹប Arsenal នៅតែមានព័ត៌មានលេចលឺពីការចង់បានកីឡាករ Youri Tielemans របស់ក្លឹប Leicester City ដដែរ ហើយពួកគេអាចនឹងទទួលបានការផ្ទេរនេះ ដោយមិនចំណាយប្រាក់នៅរដូវក្តៅខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Arsenal គឺជាជម្រើសដំបូងរបស់កីឡាករ Tielemans ដែលត្រូវយកមកពង្រឹងទម្រង់លេងរបស់លោក Mikel Arteta។

ប្រភពដដែរបានបន្ថែមថា ក្លឹប Newcastle និង Barcelona ក៏កំពុងតាមដាននៅស្ថានភាពរបស់គាត់ផងដែរ ហើយវាអាចជាគូរប្រកួតប្រជែងរបស់ក្លឹបកាំភ្លើងធំ៕