មិនថោកទេ!! Man Utd កំណត់តម្លៃលក់ខ្សែប្រយុទ្ធ Rashford ហើយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Express បានអោយដឹងថាក្លឹប Manchester United បានកំណង់ថ្លៃលក់ខ្សែប្រយុទ្ធ Marcus Rashford ប្រមាណ ១២០លានផោន។ ហើយគាត់ជាកីឡាករម្នាក់ ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹប PSG និង Real Madrid។

ក្លឹបបិសាចក្រហមធ្វើការកំណត់តម្លៃយ៉ាងថ្លៃចំពោះកីឡាកររូបនេះ ដើម្បីបញ្ឈប់នៅការចាប់អារម្មណ៍ចង់បានរូបគាត់ពីសំណាក់ក្លឹបផ្សេងៗ។

គួរបញ្ជាក់ថា Rashford មិនទាន់ចុះកុងត្រាជាមួយនឹងក្លឹប United នោះទេ រួមតែលក្ខខណ្ឌក្នុងការបន្តកុងត្រាដល់ខែមិថុនា ឆ្នាំ២០២៤៕