បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Daily Star បានអោយដឹងខ្សែការពារក្លឹប Manchester City គឺ Nathan Ake នឹងទទួលបានប្រាក់ឈ្នួលកើនឡើងរហូតដល់ទៅ ៥០% សម្រាប់ការចុះកុងត្រារបស់ខ្លួន។
គួរបញ្ជាក់ថាប្រាក់ឈ្នួលប្រចាំសប្តាហ៍របស់ Ake នឹងកើនឡើងពី ៨០០០០ផោន ទៅ ១២០០០០ ដែលជារង្វាន់សម្រាប់កីឡាករវ័យ ២៨ឆ្នាំរូបនេះ ចំពោះទម្រង់លេងរបស់គាត់នៅរដូវកាលកន្លងមក ដែលនេះអាចចាប់ទុកថាជាពាក្យសន្យារបស់ Pep Guardiola៕