Thomas Tuchel អាចនឹងវិលត្រលប់ទៅដឹកនាំក្លឹបចាស់របស់ខ្លួនវិញ

0

បរទេស៖ លោក Thomas Tuchel អាចនឹងធ្វើរឿងភ្ញាក់ផ្អើលមួយ ជាមួយនឹងការវិលត្រលប់ទៅកាន់ក្លឹប PSG បន្ទាប់ពីលោកបានចាក់ចេញពី Chelsea តាំងពីខែកញ្ញាកន្លងទៅ។ នេះបើយោងតាមការចេញផ្សាយរបស់ RMC Sport បានអោយដឹងថាគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះ បានត្រូវគេ​កោត​សរសើរ​ក្នុង​បន្ទប់​ប្រជុំ​របស់ PSG បើ​ទោះ​បី​ជា​ការ​កាន់​តំណែង​របស់​គាត់​នៅ Parc des Princes មានបញ្ហាច្រើនមុន​ពេល​ផ្លាស់​ទៅ Chelsea នៅ​ខែ​មករា ឆ្នាំ 2021។

គួរបញ្ជាក់ លោក Tuchel បានដឹកនាំក្លឹបយក្សនៅបារាំងមួយនេះចាប់តាំងពីឆ្នាំ ២០១៨ ដល់ឆ្នាំ២០២០ ហើយត្រូវបានបណ្តេញចេញពីតំណែងនៅចុងខែធ្នូ ឆ្នាំ២០២០៕