បរទេស៖ នាយកក្លឹប PSG លោក Luis Campos បានបញ្ជាក់អំពីការទំនាក់ទំនងដោយផ្ទាល់ទៅកាន់លោក Jose Mourinho ទៅលើការផ្ទេរមកដឹកនាំក្លឹប PSG នៅរដូវក្តៅ។
ខណៈពេលនេះលោក Christophe Galtier កំពុងស្ថិតនៅក្នុងជ្រោះ នៅក្លឹប PSG បន្ទាប់ពីមកទទួលតំណែងជំនួស Mauricio Pochettino កាលពីរដូវក្តៅកន្លងទៅ។ ចាប់តាំងពីមកដឹកនាំក្លឹប PSG លោក Galtier មិនទាន់បង្កើតនៅកំណត់ត្រាណាមួយសម្រាប់ក្លឹបនៅឡើយទេ។ ហើយនេះក៏អាចជាមូលហេតុមួយ ដែលធ្វើអោយអតីតគ្រូបង្វឹករបស់ក្លឹប Nice មួយនេះ អាចនឹងត្រូវចាកចេញពី PSG នៅចុងរដូវកាល។
បើយោងតាមការចេញផ្សាយរបស់ Footmercato បានអោយដឹងថានាយកក្លឹប PSG លោក Luis Campos បានធ្វើការនិយាយជាមួយនឹង Jose Mourinho ហើយក្លឹបនៅបារាំងមួយនេះ ក៏បាប់ចាប់អារម្មណ៍ទៅលើលោក Zinedine Zidane ផងដែរ៕