ក្លឹបយក្សនៅអាឡឺម៉ង់ ក៏ចាប់អារម្មណ៍ចង់បាន Harry Kane ផងដែរ

0

បរទេស៖ ក្លឹប Bayern Munich បាននឹងកំពុងស្វែងរកខ្សែប្រយុទ្ធ ដើម្បីមកជំនួសកន្លែង Robert Lewandowski ដែលបានចាកចេញទៅកាន់ Barca កាលពីរដូវក្តៅមុន។ ហើយបើយោងតាមការចេញផ្សាយរបស់ Todofichajes បានអោយដងឹថាក្លឹបយក្សនៅអាឡឺម៉ង់មួយនេះ ក៏មានទំនាក់ទំនងក្នុងការចង់បានកីឡាករ Harry Kane របស់ក្លឹប Tottenham ខណៈពេលដែលគាត់ គឺជាជម្រើសសំខាន់ក្នុងពេលទីផ្សារដោះដូរកីឡាករខាងមុខ។

គួរបញ្ជាក់ថា កុងត្រារបស់ Kane បានឈានដល់ ១៨ខែចុងក្រោយហើយ ហើយរដូវកាលក្រោយ ក៏ជាឪកាសចុងក្រោយរបស់ Spurs ដើម្បីស្វែងរកចំណូលពីការលក់គាត់ផងដែរ៕