បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ FutoSpor បានអោយដឹងថាក្លឹប Fenerbahce បានទំនាក់ទំនងទៅកាន់ក្លឹប Manchester United អំពីគោលបំណងក្នុងការផ្ទេរយក Mason Greenwood។
គេជឿជាក់ថា Greenwood មិនទាន់អាចនឹងត្រលប់ចូលលេងអោយក្លឹបបិសាចក្រហមវិញនោះទេ ពីព្រោះតែខាងក្លឹបត្រូវធ្វើការស៊ើបអង្កេតលើករណីរបស់កីឡាកររូបនេះផងដែរ។ ការស៊ើបអង្កេតនេះ គឺមិនវាផ្សេងអំពីការស៊ើបតាមផ្លូវច្បាប់របស់តុលា។
ក្នុងនោះក្លឹប Fenerbahce បាននិយាយថាខ្លួនសុខចិត្តទទួលយកនៅកំហុសរបស់ Greenwood ដែលបានធ្វើពេលកន្លងមក ដើម្បីអាចផ្ទេរយកគាត់មកបាន។ ហើយក៏អាចជាឪកាសមួយសម្រាប់កីឡាករ ដែលអាចចូលលេងនៅលើទីលានម្តងទៀត៕