បាត់ដំបង ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ឈឿន គឹមសុង នាយកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាប សហការជាមួយកម្លាំងនគរបាលជំនាញ បានចុះប្រតិបត្តិការបង្ក្រាបករណីក្មេងទំនើងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ ត្រង់ចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចបានធ្វើការនាំខ្លួនក្មេងទំនើងចំនួន០៦នាក់ មកកាន់ស្នងការដ្ឋាន ទី១.ឈ្មោះ ផាន សុណាភូ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ទី២.ឈ្មោះ សុង សីហា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិគោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង, ទី៣.ឈ្មោះ យុន រតនា ហៅ ភក្រ អាយុ១៥ឆ្នាំ មានទីលំនៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ទី៤.ឈ្មោះ យុន រតនី ហៅងិត ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ទី៥.ឈ្មោះ សែម បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេខេត្តបាត់ដំបង និងទី៦.ឈ្មោះ វៀត វត្តន: ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងដកហូតរួមមាន ៖ - កាំបិតកែច្នែចំនួន ០២ដើម, - កាំបិតប៉័ងតោចំនួន ០១ដើម, - ពូថៅចំនួន ០១ដើម, - ដែកបំពង់ទីបចំនួន ០១ដើម, - ម៉ូតូ ២គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ បាត់ដំបង 1M-2802 និងម៉ាកស៊ូស៊ូគីវីវ៉ា ពណ៌ក្រហម ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខបាត់ដំបង 1M-0495 ។
បច្ចុប្បន្ន សមត្ថកិច្ចការិយាល័យជំនាញបានធ្វើការកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ