Ibrahimovic៖ ខ្ញុំនៅតែជាព្រះ ខ្ញុំនៅតែជាលេខ១

0

បរទេស៖ ខ្សែប្រយុទ្ធ Ibrahimovic ខិតជិតក្នុងការត្រលប់មកកាន់ទីលានប្រកួតវិញហើយ បន្ទាប់ពីចំណាយពេលអស់ ៩ខែក្នុងការព្យាបាលនៅរបួសដាក់សរសៃពួរ។ គាត់ត្រូវបានធ្វើការវះកាត់ជង្គង់ បន្ទាប់ពីបានជួយអោយក្លឹប AC Milan លើកពាន Serial A ហើយរបួសមួយនេះ ក៏បានបង្ខំអោយគាត់ចូលនិវត្តន៍ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយខ្សែប្រយុទ្ធវ័យ ៤១ឆ្នាំមួយនេះ​ នៅតែបន្តជំនះ និងបានត្រលប់ចូលហ្វឹកហាត់វិញ និងអាចត្រលប់ចូលមកជួយក្រុមវិញក្នុងពេលឆាប់ៗខាងមុខនេះ។

ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអ៊ែតរូបនេះ បានប្រាប់ Sport Mediaset តាមរយៈបទសម្ភាស៍មួយថា “ខ្ញុំនៅតែជាព្រះ ខ្ញុំនៅតែជាលេខមួយ។ ឥលូវនេះត្រៀមប្តូរបទចម្រៀង នៅពេលដែលខ្ញុំត្រលប់មកវិញ។ ខ្ញុំចង់ធ្វើរឿងជាច្រើន បន្ទាប់ពីខ្ញុំបានខកខានវាអស់ជាច្រើនខែ”៕